អំពីវិទ្យាស្ថាន

NATIONAL POLYTECHNICH INSTITUTE TECHO SEN
iconWho We Are

វិទ្យស្ថាន​ជាតិ​ពហុ​បច្ចេក​ទេស​តេជោសែន

បង្កើត​ឡើង​ក្នុងឆ្នាំ​១៩៩៤ ដោយ​អង្គការ​សារិកា ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​ប្រទេស​បារាំង ដោយ​បាន​ធ្វើ​កិច្ច​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និងកីឡា។

លុះដល់ឆ្នាំ២០០៤ អាណត្តិ​ទី៣ នៃ​រាជ​រដ្ឋាភិបាល ដោយ​សេដ្ឋកិច្ច​ជាតិ​មាន​ការ​អភិវឌ្ឍន៍ ​ក្រសួង​អប់រំ  យុវជន និងកីឡា បាន​ផ្ទេរ​មជ្ឈមណ្ឌល មក​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ជា​អ្នក​គ្រប់​គ្រង​បន្ត  ហើយ​បាន​ធ្វើ​សេចក្តី​ប្រកាស​ប្រគល់​អគារ​ទ្រព្យ​សម្បត្តិ និង​អចលន​ទ្រព្យ​ជា​ផ្លូវការ នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១០ ស្រប​តាម​អនុក្រឹត្យ​លេខ៣៧ និង៣៨ អ.ន.ក្រ បក ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០០៤។

  • ទីតាំង : ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ
  • ទំហំដី : ៣៦០០០ម២
  • អគារ : ៧ អគារ
iconVision

ទស្សនៈវិស័យ

ជាគ្រឹះស្ថាន​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​​ទេស​ ​និង​វិជ្ជាជីវៈ​ឈាន​មុខ​ ក្នុង​ការ​ផ្តល់​នូវ​ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស ដល់​យុវជន​ប្រកប​​ដោយ គុណធម៌ គុណភាព និង​ការងារ ដែល​ឆ្លើយ​តប​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ជាតិ និង​អន្តរជាតិ។

iconMission

បេសកកម្ម

  • បណ្តុះបណ្តាល​ជំនាញ​បច្ចេក​ទេស រយៈពេល​វែង និងរយៈ​ពេលខ្លី ស្រប​តាម​តម្រូវការ​ទីផ្សារ​ការងារ។
  • សហការជាមួយដៃគូរជាតិ និង​អន្តរ​ជាតិ​នានា ដើម្បី​លើក​កម្ពស់​ក្នុង​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស។ 
  • បង្កើន និងពង្រីកចំណេះដឹង  ចំណេះ​ធ្វើថ្មីៗ ដល់​សិក្ខាកាម សិស្ស  និងនិស្សិត។
  • បង្កើនសមត្ថភាព​គ្រូជំនាញ​ឱ្យស្រប​តាម​ការ​រីក​ចម្រើន​ឧស្សាហកម្ម។

វិញ្ញាបនបត្រ​ធានា​គុណភាព

គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ

សង់ដា ISO 9001-2015

លទ្ធផលបណ្ដុះបណ្ដាល 2015-2021

លទ្ធផលបានការងារគិតជាភាគរយ (%)

បរិញ្ញាបត្របច្ចេកវិទ្យា

សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស /ឯកទេស

សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ

វិញ្ញាបនបត្រវិជ្ជាជីវៈ

image

អាសយដ្ឋាន៖

ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

image

អ៊ីម៉ែល

info@npit.com

image

ទំនាក់ទង

(+855) 99 777 377
(+855)​ 92 73 52 63

iconWork With Us !

វិទ្យាស្ថានធានាជួយរកការងងារជូន សិក្ខាកាម និស្សិត ក្រោយបញ្ចប់ការសិក្សា